ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : Tel: 092 831 579 / 016 831 579 / 097 99 51 099, E-mail: tepton168@gmail.com

ក្រសួង​សុខាភិបាល​កម្ពុជា​ ប្រកាស​ថា​ ករណី​វីរុស​កូរ៉ូណា​កើន​ថែម​ ៣១ករណី

ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ចំនួន​ ៣១ករណី​ថែម​ទៀត​ នៅយប់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០ ដោយ​បាន​ធ្វើ​ឲ្យ​តួលេខ​សរុប​ក្នុង​ប្រទេស​កម្ពុជា​កើន​ដល់​ ៨៤នាក់។​ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​សុខាភិបាល។

លោកឧត្តម​សេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៍​តាម​បណ្ដាញ​ Telegram ថា ក្រោយ​ពី​រក​ឃើញវិជ្ជមាន Covid-19 នៅសណ្ឋាគារ​..នោះ ក្នុង​​ខេត្តព្រះសីហនុ សមត្ថកិច្ច​បាន​ប្រើប្រាស់​កម្លាំង​ការពារ​តឹងរឹង (យាមច្រកចេញ-ចូល ហាមចេញចូល) ដោយ​អនុញ្ញាត​ឲ្យ​តែក្រុម​គ្រូពេទ្យ និង​ក្រុមគ្រូពេទ្យ​បង្អែក​ខេត្ត នៅពិនិត្យ​នៅ​ទី​នោះ។​

អត្ថបទ៖ E-001